ជ្រើសរើសភាសា View page in Khmer View page in English  
Honda Foundation Logo

Honda Y-E-S Award Cambodia







កម្មវិធីរង្វាន់Y-E-S នៅប្រទេសកម្ពុជាត្រូវបានរៀបចំឲ្យមានលក្ខណៈតែមួយបែប ដែលរួមមានប្រព័ន្ធផ្ដល់ប្រាក់រង្វាន់ ពីរ​ ដំណាក់កាល។

សម្រាប់ឆ្នាំដំបូង ការទទួលពាក្យពី និសិ្សតដែលសិក្សានៅតាម សាកលវិទ្យាល័យ ដែលចូលរួមនៅក្នុងកម្មវិធីនេះ នឹងចាប់ផ្ដើមក្នុង កំឡុងខែកក្កដា។ ក្នុងមួយឆ្នាំៗ ចំនួនអតិបរមានៃអ្នកដែលអាចទទួលបានរង្វាន់ Y-E-S នៅប្រទេសកម្ពុជា នឹងត្រូវ ប្រកាសផ្សព្វផ្សាយមុនដំណើរការចែក និងទទួលពាក្យចាប់ដំណើរការ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានលក្ខណៈពិសេសដោយឡែកដែលត្រូវកំណត់ចំពោះគ្រឹះស្ថានសិក្សាដែលចូលរួមក្នុង កម្មវិធីនេះទេ។ មិនតែប៉ុណ្ណោះ ក៏គ្មានការកំណត់ចំនួនពាក្យសុំដែលនឹងត្រូវទទួលពី គ្រឹះស្ថាននីមួយៗផងដែរ។

ក្រោយពីដំណើរការជ្រើសរើសប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ បេក្ខជនដែលមាន សមត្ថភាពបំផុតនឹងទទួលបានរង្វាន់ Y-E-S ដំណាក់កាលទីមួយ។ ក្នុងនាមជាអ្នក ទទួលបានរង្វាន់ Y-E-S ពួកគេមានសិទ្ធិទទួលបាន Y-E-S Plus បន្ថែមទៀត ប្រសិនបើអាចបំពេញនូវលក្ខខណ្ឌមួយចំនួន។

ដំណាក់កាលទីមួយៈរង្វាន់ Y-E-S

  • ទំរង់ពាក្យសុំត្រូវបានទទួល និងត្រួតពិនិត្យតែម្ដងគត់ក្នុងមួយឆ្នាំ។ បេក្ខជនដែលដាក់ពាក្យត្រូវតែជានិស្សិតដែលមិនទាន់បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យា និងផ្នែកវិទ្យាសាស្រ្ដនៃសាកលវិទ្យាល័យដែលចូលរួមក្នុងកម្មវិធីរង្វាន់ខាងលើ។

  • ដំណើរការទទួលពាក្យសុំត្រូវប្រព្រឹត្តទៅដោយឆ្លងកាត់ស្ថាប័នបួនគឺៈ (១)សាកលវិទ្យាល័យដែលចូលរួមក្នុងកម្មវិធីនេះ (២)ការិយាល័យរដ្ឋបាល Y-E-S ប្រចាំនៅប្រទេសកម្ពុជា (YAO Cambodia) (៣)គណៈកម្មការជ្រើសរើសនៃកម្មវិធីរង្វាន់ Y-E-S (ASC Cambodia) និង(៤)គណៈកម្មការគ្រប់គ្រងអន្តរជាតិ នៃមូលនិធិហុងដា ("HIC") នៅប្រទេសជប៉ុនៈ

    • សាកលវិទ្យាល័យដែលចូលរួមក្នុងកម្មវិធីនេះ នឹងធ្វើការជ្រើសរើសសិស្សចំនួន១០នាក់តំណាងឲ្យសាកលវិទ្យាល័យរបស់ខ្លួន ដោយយោងតាមព្រឹត្តិបត្រពិន្ទុជាផ្លូវការ ហើយបញ្ជូនមកគណៈកម្មការជ្រើសរើសនៃកម្មវិធីរង្វាន់ Y-E-S ដើម្បីធ្វើការជម្រុះដោយការសរសេរតែងសេចក្ដី និងការជួបសម្ភាសន៍ផ្ទាល់។

    *សម្គាល់៖និស្សិតដែលមានស្នាដៃល្អនៅក្នុងកិច្ចការស្រាវជ្រាវផ្សេងៗ ក៏នឹងអាចត្រូវបានពិចារណាផងដែរ។

    • ការិយាល័យរដ្ឋបាល Y-E-Sប្រចាំនៅប្រទេសកម្ពុជា និងគណៈកម្មការជ្រើសរើសនៃកម្មវិធីរង្វាន់ Y-E-S មានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា¬-ជប៉ុន (CJCC)។

  • គណៈកម្មការជ្រើសរើសនៃកម្មវិធីរង្វាន់ Y-E-S នឹងផ្ញើរបាយការណ៍បេក្ខជនដែលជាប់ក្រោយពីវគ្គជម្រុះ ទៅកាន់គណៈកម្មការគ្រប់គ្រងអន្តរជាតិនៃមូលនិធិហុងដា ដើម្បីស្នើសុំការយល់ព្រម។ជាចុងក្រោយ គណៈកម្មការគ្រប់គ្រងអន្តរជាតិនៃមូលនិធិហុងដា និងការិយាល័យរដ្ឋបាលY-E-Sប្រចាំនៅប្រទេសកម្ពុជា នឹងសម្រេចឈ្មោះអ្នកដែលនឹងទទួលបានប្រាក់រង្វាន់។
  • អ្នកដែលទទួលបានរង្វាន់ Y-E-S នឹងទទួលបានវិញ្ញាបនបត្រ១សន្លឹក រួមជាមួយនឹងប្រាក់រង្វាន់៣,០០០ដុល្លារ (បីពាន់ដុល្លារអាមេរិក)ក្នុងពិធីប្រគល់រង្វាន់។ ពួកគេនឹងមានសិទ្ធិដាក់ពាក្យស្នើសុំរង្វាន់ Y-E-S Plus។

ដំណាក់កាលទីពីរៈ រង្វាន់ Y-E-S Plus

  • អ្នកដែលទទួលបានរង្វាន់ Y-E-S មានសិទ្ធិទទួលបានរង្វាន់ Y-E-S Plus រង្វាន់ជាសាច់ប្រាក់បន្ថែមតំលៃ១០,០០០ដុល្លារ(មួយម៉ឺនដុល្លារអាមេរិក) ប្រសិនបើនៅក្នុងកំឡុងពេលពីរ(២)ឆ្នាំ ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ បេក្ខជនឬបេក្ខនារីត្រូវបានអនុញ្ញាតឲ្យចូលសិក្សាថ្នាក់អនុបណ្ឌិតឬបណ្ឌិត នៅគ្រឹះស្ថានឧត្ដមសិក្សាណាមួយដែលបានជ្រើសរើសក្នុងប្រទេសជប៉ុនដែលមានរយៈពេលច្រើនជាងមួយ(១)ឆ្នាំ

  • ប្រសិនបើអ្នកដែលទទួលបានរង្វាន់ Y-E-Sត្រូវបានអនុញ្ញាតឲ្យចូលសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាណាមួយដែលបានជ្រើសរើសក្នុងប្រទេសជប៉ុនរួចជាស្រេច ហើយនោះពួកគេក៏នឹងមានសិទ្ធទទួលបានរង្វាន់ Y-E-S Plusផងដែរ។

  • មិនមានដំណើរការជ្រើសរើសសម្រាប់រង្វាន់ Y-E-S Plusនោះទេ។ និស្សិតណាម្នាក់ដែលទទួលបានរង្វាន់ Y-E-S ហើយត្រូវនឹងលក្ខខណ្ឌខាងលើពួកគេអាចទទួលរង្វាន់ Y-E-S Plusបាន។

  • ការប្រើប្រាស់ប្រាក់រង្វាន់មិនស្ថិតនៅក្នុងការកំនត់ទេ ប៉ុន្តែប្រាក់ឧបត្ថម្ភនេះនឹងត្រូវបង្វិលសងមកស្ថាប័នវិញ ប្រសិនបើពួកគេខកខានមិនបានទៅសិក្សានៅគ្រឹះស្ថានសិក្សាដែលទទួលពួកគេឲ្យចូលរៀន។
  • កម្មវិធីរង្វាន់ Y-E-S Plusមិនមែនជាកម្មវិធីឯករាជ្យដាច់ដោយឡែកនោះទេ ប៉ុន្តែជាផ្នែកដ៏សំខាន់មួយនៃកម្មវិធីរង្វាន់ហុងដា Y-E-S។



សាកលវិទ្យាល័យដែលចូលរួមនៅក្នុងប្រទេសកម្ពុជា និង ចំនួនអតិបរមានៃអ្នកទទួលជ័យលាភីដែលស្ថិតក្នុងគម្រោង
ចំនួនអតិបរមានៃនិសិ្សតដែលនឹងទទួលរង្វាន់មាន៤រូប ដែលពួកគេជានិសិ្សតមកពីៈ

  • មហាវិទ្យាល័យវិទ្យាសាស្រ្ដនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
  • វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
  • មហាវិទ្យាល័យគ្រប់គ្រង់និងបច្ចេកវិទ្យាកសិកម្ម និងមហាវិទ្យាល័យកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)