ជ្រើសរើសភាសា View page in Khmer View page in English  
Honda Foundation Logo

Honda Y-E-S Award Cambodia






  • លក្ខខណ្ឌក្នុងការចូលរួមៈ បេក្ខជនទាំងពីរភេទត្រូវតែជា៖
    • និស្សិតឆ្នាំទី៣ ឬទី៤ នៃមហាវិទ្យាល័យវិទ្យាសាស្រ្ដ និងមហាវិទ្យាល័យវិស្វកម្ម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
    • និស្សិតឆ្នាំទី៣ ទី៤ ឬទី៥ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)
    • និស្សិតឆ្នាំទី៣ ឬទី៤ នៃមហាវិទ្យាល័យគ្រប់គ្រងនិងបច្ចេកវិទ្យាកសិកម្ម​ និងមហាវិទ្យាល័យកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)
    • បេក្ខជនត្រូវមានពិន្ទុ និងប្រវត្តិការសិក្សាល្អ ព្រមទាំងបានសម្រេចចិត្ត និងមានគោលបំណងចង់សិក្សាបន្តនៅថ្នាក់ក្រោយឧត្ដមសិក្សានានាក្នុង ឬក្រៅប្រទេសកម្ពុជា។
    • េក្ខជនទាំងពីរភេទត្រូវមានលទ្ធផលនៃការសិក្សាល្អ ដែលទទួលបាន GPA ជាសរុបយ៉ាងទាបបំផុតត្រឹម ៣.០ នៅក្នុងមុខវិជ្ជាដែលកំពុងសិក្សា។
  • ដំណើរការដាក់ និងទទួលពាក្យៈ ដោយមានកិច្ចសហការពីសាកលវិទ្យាល័យដែល ពាក់ព័ន្ធ និស្សិតចំនួន ១០នាក់នឹងត្រូវបានជ្រើសរើសនិងបញ្ចូនដោយសាកលវិទ្យាល័យនីមួយៗ មកកាន់ការិយាល័យរដ្ឋបាលប្រចាំនៅប្រទេសកម្ពុជាដោយភ្ជាប់ជាមួយនឹងពាក្យសុំចូលរួមនិងឯកសារចាំបាច់ផ្សេងទៀត។ ថ្ងៃផុតកំណត់នៃការបញ្ចូនបញ្ជីនិស្សិត១០នាក់ ត្រឹមថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៥។

  • កិច្ចការដែលពាក់ព័ន្ធៈ ក្នុងមួយឆ្នាំៗ មុនការចាប់ផ្ដើមការដាក់ និងទទួលពាក្យគណៈកម្មការ គ្រប់គ្រងប្រាក់រង្វាន់នៃមូល និធិហុងដានឹងប្រកាសបញ្ជីឈ្មោះសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាដែលចូលរួមព្រមទាំងមុខវិជ្ជាផងដែរ។
  • ឯកសារដែលត្រូវដាក់ភ្ជាប់ជាមួយពាក្យសុំចូលរួមៈ អ្វីដែលត្រូវដាក់ភ្ជាប់ជាមួយរួមមានព្រឹត្តិបត្រពិន្ទុជាផ្លូវការ និង របាយការណ៍ឆមាសទីមួយទៅលើកិច្ចការស្រាវជ្រាវ។

  • ការចុះបញ្ជីៈ គ្រប់ពាក្យសុំទាំងអស់នឹងត្រូវទទួល ហើយចុះបញ្ជីនៅការិយាល័យរដ្ឋបាលប្រចាំនៅប្រទេសកម្ពុជា។

តើអ្នកចាប់អារម្មណ៍មែនទេ? សូមចុចទីនេះដើម្បីទាញយកពាកសុំចូលរួម