កម្មវិធីរង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្ដ្រ និងវិស្វករវ័យកេ្មង (“Y-E-S Award”)ត្រូវបានអនុវត្ដដោយជោគជ័យនៅប្រទេសវៀតណាមក្នុងឆ្នាំ២០០៦ និង នៅប្រទេស ឥណ្ឌាក្នុងឆ្នាំ ២០០៧។ នាឆ្នាំ២០០៨ កម្មវិធីនេះត្រូវបានពង្រីកបន្ថែមដើម្បីបញ្ចូលប្រទេសកម្ពុជាក្នុងគោល បំណងគាំទ្រ និងលើកទឹកចិត្ដសម្រាប់ការអភិវឌ្ឍធនធានមនុស្សដែលជាអ្នកទទួលខុសត្រូវចំពោះ អនាគតរបស់ប្រទេស ព្រមទាំងជួយដល់តំបន់អាស៊ីអាគេ្នយ៍ដែលមានទំហំដ៏ធំធេង ក្នុងការបង្កើត នូវសមិទ្ធផលដែលមានភាពជឿនលឿនប្រកបដោយតុល្យភាពនៃវិទ្យាសាស្ដ្រ និងបចេ្ចកវិទ្យា។
តាមរយៈកម្មវិធីរង្វាន់ Y-E-S មូលនិធិហុងដា យេស ខិតខំប្រឹងប្រែងដើម្បីៈ
- ណែនាំ និងផ្សព្វផ្សាយគំនិតទាក់ទងនឹងអេកូតិចណូឡូជី (Ecotechnology) នៅក្នុងតំបន់ និង បន្ដផ្ដល់ចំណេះដឹងនេះទៅដល់អ្នកជំនាន់ក្រោយៗទៀត
- បណ្ដុះបណ្ដាលនូវទំនាក់ទំនងដែលមានលក្ខណៈស៊ីជម្រៅក្នុងចំណោមអ្នកដឹកនាំនាពេល អនាគត ក្នុងវិស័យវិទ្យាសាស្ដ្រ និងបចេ្ចកវិទ្យារវាងប្រទេសជប៉ុន និងប្រទេសនានានៅ ក្នុងតំបន់អាស៊ីអាគេ្នយ៍