ជ្រើសរើសភាសា View page in Khmer View page in English  
Honda Foundation Logo

Honda Y-E-S Award Cambodia





លោកសូអ៊ិឈីរ៉ូ ហុងដា
ស្ថាបនិកក្រុមហ៊ុនរថយន្ដហុងដា

មូលនិធិហុងដាត្រូវបានបង្កើតឡើងនៅក្នុងខែធ្នូ ឆ្នាំ១៩៧៧ ដោយវិភាគទានពីស្ថាបនិកក្រុមហ៊ុន ឧស្សាហកម្មរថយន្តហុងដា គឺលោកហុងដា សូអ៊ិជិរ៉ូ និង ប្អូនប្រុសរបស់លោកឈ្មោះ បិនជិរ៉ូ។

មូលនិធិនេះត្រូវបានបង្កើតឡើងពីលទ្ធផលនៃកិច្ចប្រជុំអន្តរជាតិពិសេសលើកទី១ឈ្មោះថា "DISCOVERIES" ដែលត្រូវបានប្រារព្ធឡើងមុនឆ្នាំ១៩៧៧។


DISCOVERIES គឺជាអក្សរកាត់របស់ "Definition and Identification Studies on Conveyance of Values, Effects and Risks Inherent in Environment Synthesis." ដែលមានន័យថា "ការសិក្សាអំពីអត្ថន័យ និងលក្ខណៈសម្គាល់នៃអត្ថប្រយោជន៍របស់ យានយន្ត ផលប៉ះពាល់ និងគ្រោះថ្នាក់ជាយថាហេតុ នៅក្នុងការសំយោគបរិស្ថាន"។

ព្រឹត្តិការណ៍នៃ កិច្ចប្រជុំជាលើកដំបូងស្ដីពីវិធីសាស្រ្ដសម្របសម្រួលសកម្មភាពរបស់មនុស្សជាមួយនឹងបរិស្ថានលើភពផែនដី ត្រូវបាន លើកមកជជែក ពិភាក្សាយ៉ាងសកម្ម ដោយចាប់ផ្ដើមពីទស្សនវិស័យនៃគំលាតដ៏ធំធេងនៅក្នុងវិស័យផ្សេងៗ។ ការឆ្លើយតបចំពោះ ដំណោះស្រាយនេះ គឺជាសំណើរសុំដ៏ច្រើនសំបើម ដើម្បីបន្ត និងពង្រីកកិច្ចពិភាក្សាខាងលើទៅមុខទៀត។ ហេតុដូច្នេះហើយ បានជាមូលនិធិនេះត្រូវបាន បង្កើតនៅឆ្នាំ១៩៧៧ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានានាដែលបានលើកឡើងក្នុងកិច្ចពិភាក្សា។
ចាប់តាំងពីមូលនិធិបានបង្កើតរួចមក វេទិកាជាច្រើនត្រូវបានរៀបចំធ្វើជាមួយអ្នកស្រាវជ្រាវនៅទូទាំងពិភពលោក ព្រមទាំងបានអប់រំហ្វឹក ហាត់សម្រាប់ការជជែកពិភាក្សារបស់អ្នកទាំងនោះទាក់ទងនឹងតួនាទី និងសក្ដានុពលរបស់អេកូតិចណូឡូជី (Ecotechnology)។ នៅបច្ចុប្បន្ននេះមូលនិធិកំពុងយកចិត្តទុកដាក់ខ្លាំងទៅលើប្រទេសនៅទ្វីបអាស៊ី ដោយបានចាប់ផ្ដើមជាមួយនិងសន្និសិទអន្តរជាតិរួមមួយ រវាងចិន កូរ៉េនិងជប៉ុននៅឆ្នាំ២០០២ ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីបូព៌ា។


នៅឆ្នាំ១៩៨០ មូលនិធិបានបង្កើតរង្វាន់អន្តរជាតិមួយដែលមានឈ្មោះថា រង្វាន់ហុងដា ដើម្បីលើកទឹកចិត្តដល់បុគ្គល ឬក្រុមផ្សេងៗ ដែលបានចូលរួមចំណែកនៅក្នុងវិស័យអេកូតិចណូឡូជី។ចាប់ពីពេលនោះមក មូលនិធិបានបន្តសកម្មភាពផ្ដល់រង្វាន់ជាកិត្តិយសដល់អ្នកវិទ្យាសាស្រ្ដដែលបានរួមចំណែកនៅក្នុងសារប្រយោជន៍ថ្មីសម្រាប់ពិភពលោក។
ក្នុងឆ្នាំ២០០៦ កម្មវិធីអាហារូបករណ៍ដែលមានឈ្មោះថា រង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេង ( Y-E-S Award) ត្រូវបានបង្កើតឡើង ដើម្បីជម្រុញអ្នកជំនាន់ក្រោយ ដែលនឹងអាចក្លាយជាអ្នកដឹកនាំនៅក្នុងវិស័យវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា។ ក្នុង គោលដៅទាក់ទាញអ្នកមានទេពកោសល្យ នៅក្នុងវិស័យនេះឲ្យបានកាន់តែច្រើនឡើង មូលនិធិហុងដាមានគម្រោងពង្រីកវិសាលភាព របស់ខ្លួននាពេលអនាគត ជាពិសេសសម្រាប់និសិ្សតនៅតំបន់អាស៊ី។


ស្របតាមគម្រោងខាងលើ មូលនិធិហុងដាបានពង្រីកសកម្មភាពរបស់ខ្លួនទាក់ទងនឹង គោលដៅខាងលើរហូតមកដល់ពេលបច្ចុប្បន្ន។ មូលដ្ឋានក្នុងការបន្តពង្រីកសកម្មភាពនេះគឺជាបំណងប្រាថ្នាដ៏មោះមុតនៃស្ថាបនិក របស់យើងគឺលោកហុងដា សូអ៊ិជិរ៉ូ ដែលលោកបាន មានប្រសាសន៍ថា "វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យាត្រូវតែបំរើដល់ការធានាបាននូវសុភមង្គលរបស់មនុស្សជាតិ"។ នេះគឺជាបេសកកម្ម របស់យើងនៅមូលនិធិហុងដា។