
- គណៈកម្មការគ្រប់គ្រងអន្តរជាតិនៃមូលនិធិហុងដាស្ថិតនៅទីក្រុងតូក្យូ និងមានតូនាទី ត្រួតពិនិត្យទូទៅលើកម្មវិធីរង្វាន់ Y-E-S ។ គណៈកម្មការនេះជាផ្នែកមួយដែលមានសមាសភាព ប្រធាន និងទីប្រឹក្សានៃមូលនិធិហុងដា។
- ក្នុងមួយឆ្នាំៗ គណៈកម្មការគ្រប់គ្រងប្រាក់នៃមូលនិធិហុងដាមានភារកិច្ចដូចតទៅ (១) ជ្រើសរើស និងផ្លាស់ប្តូរគ្រឹះស្ថានឧត្តមសិក្សាដែលបានជ្រើសរើសទុកពីពេលមុន (ដោយមានការព្រមព្រៀងពីបេក្ខជនដែលទទួលរង្វាន់ Y-E-S Plus) (២) កំណត់ប្រធាន បទសំនេរដោយផ្អែកលើការស្នើ និងផ្តល់យោបល់ពីគណៈកម្មការជ្រើសរើស នៃកម្មវិធីរង្វាន់ Y-E-S នៅក្នុងប្រទេសនីមួយៗដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ព្រមទាំង(៣)ជ្រើស រើសអ្នកដែលនឹងទទួលបានជ័យលាភីពីបញ្ជីឈ្មោះបេក្ខជនទទួល បានជោគជ័យក្នុងវគ្គជម្រុះដែលផ្ញើមកពីគណៈកម្មការជ្រើសរើសនៅក្នុងប្រទេស នីមួយៗ។
|
|

ការិយាល័យរដ្ឋបាល Y-E-S ប្រចាំនៅប្រទេសកម្ពុជា មានទីតាំងស្ថិតនៅ មជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ក្នុងនាមជាការិយាល័យរដ្ឋបាល សម្រាប់កម្មវិធីរង្វាន់ Y-E-S ប្រចាំនៅប្រទេសកម្ពុជា ប្រធានរដ្ឋបាលដែលត្រូវ បានជ្រើសតាំងពីបុគ្គលិក មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ទទួល ខុសត្រូវចំពោះ (១) កិច្ចការ សម្របសម្រួលរវាងសាកលវិទ្យាល័យនៅ ប្រទេស កម្ពុជា និងគណៈកម្មការគ្រប់គ្រងអន្តរជាតិនៃមូលនិធិហុងដា (២) ទទួល ចុះបញ្ជីនិស្សិតចូលរួម (៣) រៀបចំកិច្ចប្រជុំជ្រើសរើសអ្នកទទួលជ័យលាភី (៤) រៀបចំកម្មវិធីប្រគល់រង្វាន់ និង(៥) ជាជំនួយក្នុងការសម្របសម្រួលដំណើរការនៃ កម្មវិធីរង្វាន់ Y-E-S។

គណៈកម្មការជ្រើសរើសនៃកម្មវិធីរង្វាន់ មានសមាសភាពសមាជិកចំនួនបួន ឬប្រាំរូប ដោយមានវត្តមានរបស់បញ្ញាវន្តក្នុងស្រុក អ្នកតំណាងមកពីសាកលវិទ្យាល័យនីមួយៗ និងតំណាងមក ពីមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន ។ គណៈកម្មការនេះនឹងទទួល ខុសត្រូវចំពោះកិច្ចការត្រួតពិនិត្យ និងជម្រុះចំនួន អ្នកដាក់ពាក្យ ហើយផ្ញើបញ្ជីឈ្មោះបេក្ខជន ដែលឆ្លងផុតពីការជម្រុះទៅកាន់គណៈ កម្មការគ្រប់គ្រងប្រាក់រង្វាន់នៃមូលនិធិហុងដា។
|