ជ្រើសរើសភាសា View page in Khmer View page in English  
Honda Foundation Logo

Honda Y-E-S Award Cambodia







  • ភារកិច្ចក្នុងការជ្រើសរើសនឹងអនុវត្តដោយគណៈកម្មការជ្រើសរើសនៃកម្មវិធីរង្វាន់ Y-E-S ប្រចាំ នៅកម្ពុជាៈ

  • ការជ្រើសរើសជាបឋម និងបន្ទាប់ៈ ដំបូងសាកលវិទ្យាល័យដែលចូលរួម ត្រូវធ្វើការជ្រើសរើស និស្សិតចំនួន ១០នាក់ដោយយោងតាមព្រឹត្តិបត្រពិន្ទុ ហើយបញ្ចូនបញ្ជីនិស្សិតទាំង១០នាក់ មកកាន់គណៈកម្មការជ្រើសរើសនៃកម្មវិធីរង្វាន់ Y-E-S ដើម្បីធ្វើការសម្ភាសន៍បេក្ខជននីមួយៗ និងផ្ដល់ពិន្ទុលើវិញ្ញាសាសរសេរជាភាសាជាតិ។

  • គណៈកម្មការជ្រើសរើសនៃកម្មវិធីរង្វាន់Y-E-S នឹងរៀបចំបញ្ជីបេក្ខជនដែលបាន ជាប់នៅក្នុងការជម្រុះជាភាសាអង់គ្លេស ដោយដាក់បញ្ចូលនូវពិន្ទុដំណាក់កាល ចុងក្រោយ ព្រមទាំងចំណាត់ថ្នាក់ រួចបញ្ជូនឯកសារទាំងអស់នេះទៅកាន់គណៈកម្មការគ្រប់គ្រងអន្តរជាតិនៃមូល និធិហុងដាសម្រាប់ការយល់ព្រមចុងក្រោយ។
  • ប្រធានបទតែងសេចក្ដីៈប្រធានបទតែងសេចក្ដីត្រូវបានផ្លាស់ប្ដូរជារៀងរាល់ឆ្នាំ គណៈកម្មការជ្រើសរើសមានភារកិច្ចរៀបចំបញ្ជីប្រធានបទដែលជាគំនិតយោបល់របស់គណៈកម្មការ ដើម្បីផ្ញើឲ្យគណៈកម្មការគ្រប់គ្រងអន្តរជាតិ នៅទីក្រុងតូក្យូផ្ដល់ការអនុម័ត។
  • ការជ្រើសរើសចុងក្រោយៈ ជារៀងរាល់កំឡុងខែធ្នូ គណៈកម្មការគ្រប់គ្រងអន្តរជាតិ នៃមូលនិធិហុងដានឹងរៀបចំការប្រជុំជ្រើសរើស ដើម្បីសម្រេចអ្នកដែលត្រូវទទួលជ័យលាភី។ ចំនួនពិតប្រាកដនៃអ្នកទទួលជ័យលាភីសម្រាប់ឆ្នាំនីមួយៗអាចមានការខុសប្លែកឬចំនួនសរុបអាចតិចជាងចំនួនអតិបរមាដែលកំនត់ទុកសម្រាប់ប្រទេសកម្ពុជា។